ព្រះត្រៃបិដក ភាគ ៥១
ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈ មិនមែនប្រយោជន៍ និងប្រយោជន៍ហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ។ ម្នាលអាវុសោទាំងឡាយ ចុះសភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ការសម្លាប់សត្វ មិនមែនធម៌ទេ កិរិយាវៀរចាកការសម្លាប់សត្វ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើង ព្រោះបច្ច័យ គឺការសម្លាប់សត្វនេះ ជាសភាវៈមិនមែនប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការសម្លាប់សត្វ នេះទើបជាប្រយោជន៍។ ការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនមែនជាធម៌ កិរិយាវៀរចាកការកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ
ID: 636864617518890271
ទៅកាន់ទំព័រ៖