ព្រះត្រៃបិដក ភាគ ៥១

​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​រមែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​នេះ​មិនមែន​ប្រយោជន៍​ ​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​វៀរចាក​ការ​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​ធម៌​ ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​រមែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​នេះ​មិនមែន​ជា​ប្រយោជន៍​។​ ​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ ​ក្នុង​កាម​ទាំងឡាយ​ ​នេះ​ទើប​ជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​ពោល​នូវ​ពាក្យ​កុហក​ ​មិនមែន​ជា​ធម៌​ ​កិរិយា​វៀរចាក​ការ​ពោល​នូវ​ពាក្យ​កុហក​ ​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​រមែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ពោល​នូវ​ពាក្យ​កុហក​ ​នេះ​មិនមែន​ជា​ប្រយោជន៍​ទេ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636864632346748376
ទៅកាន់ទំព័រ៖