ព្រះត្រៃបិដក ភាគ ៥១
ធម៌ទាំងឡាយជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលនូវពាក្យកុហក នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ សំដីញុះញង់ មិនមែនជាធម៌ កិរិយាវៀរចាកសំដីញុះញង់ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺសំដីញុះញង់ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីញុះញង់ នេះទើបជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ សំដីអាក្រក់ មិនមែនជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន កើតឡើងព្រម ព្រោះបច្ច័យ គឺសំដីអាក្រក់ នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកសំដីអាក្រក់ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការពោលពាក្យរោយរាយ ឥតប្រយោជន៍ មិនមែនជាធម៌ កិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការពោលពាក្យរោយរាយ ឥតប្រយោជន៍
ID: 636864632602212988
ទៅកាន់ទំព័រ៖