ព្រះត្រៃបិដក ភាគ ៥១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាអាជីវៈ​ ​រមែង​មាន​មិច្ឆាអាជីវៈ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាអាជីវៈ​ ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មាអាជីវៈ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាអាជីវៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​វាយាមៈ​ ​រមែង​មាន​មិច្ឆា​វាយាមៈ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វាយាមៈ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មាអាជីវៈ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វាយាមៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសតិ​ ​រមែង​មាន​មិច្ឆាសតិ​សាបរលាប​ទៅ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាសតិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មាសតិ​នោះ​ ​រមែង​សាបរលាប​ទៅ​ ​កុសលធម៌​ច្រើនប្រការ​ដែល​មាន​សម្មាសតិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636864546453005535
ទៅកាន់ទំព័រ៖