ព្រះត្រៃបិដក ភាគ ៥១
នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺកិរិយាវៀរចាកការពោលពាក្យរោយរាយ ឥតប្រយោជន៍ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ នេះមិនមែនជាប្រយោជន៍ ធម៌ទាំងឡាយជាកុសលច្រើន តែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនសំឡឹង រំពៃចំពោះទ្រព្យអ្នកដទៃ នេះជាប្រយោជន៍។ ម្នាលអាវុសោទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ ការមិនចង់ឲ្យគេវិនាស ជាធម៌ ឯធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន រមែងកើតឡើងព្រម ព្រោះបច្ច័យ គឺការចង់ឲ្យវិនាស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការមិនចង់ឲ្យគេវិនាស នេះទើបជាប្រយោជន៍។
ID: 636864632826015788
ទៅកាន់ទំព័រ៖