ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការយល់​ខុស​ ​មិនមែន​ជា​ធម៌​ ​ការយល់​ត្រូវ​ ​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការយល់​ខុស​ ​នេះ​មិនមែន​ជា​ប្រយោជន៍​ ​ធម៌​ទាំងឡាយ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​ការយល់​ត្រូវ​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​មិន​ចែករលែក​នូវ​អត្ថ​ ​(​នៃ​ឧទ្ទេស​នុ៎ះ​)​ ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​ក៏​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ហើយ​យាង​ចូល​ទៅកាន់​វិហារ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​សភាវៈ​មិនមែន​ជា​ធម៌​ ​និង​ធម៌​ ​បានដឹង​នូវ​សភាវៈ​មិនមែន​ជា​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​ ​យ៉ាងណា​ ​ប្រយោជន៍​ ​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​យ៉ាងនោះ​ចុះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចំណែកខាង​ខ្ញុំ​ ​តែង​ដឹង​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ឡើង​ ​ដោយសង្ខេប​ ​មិន​ចែករលែក​នូវ​អត្ថ​ ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636864633058119064
ទៅកាន់ទំព័រ៖