ព្រះត្រៃបិដក ភាគ ៥១
មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើង ដោយសង្ខេប មិនបានចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងទាំងឡាយ ក៏ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានសួរនូវសេចក្តីនុ៎ះនឹងព្រះមហាកច្ចានៈដ៏មានអាយុ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈដ៏មានអាយុ បានចែករលែក សេចក្តីស្រួលបួល ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះ ដល់យើងទាំងឡាយនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាអ្នកមានប្រាជ្ញាច្រើន
ID: 636864633680534664
ទៅកាន់ទំព័រ៖