ព្រះត្រៃបិដក ភាគ ៥១

​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​វៀរចាក​ការ​សម្លាប់សត្វ​ ​នេះ​ទើប​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​ការ​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ពោល​នូវ​ពាក្យ​កុហក​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​ការ​ពោល​នូវ​ពាក្យ​កុហក​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំដី​ញុះញង់​គេ​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​សំដី​ញុះញង់​គេ​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំដី​អាក្រក់​ ​មិនមែន​ជា​ធម៌​ទេ​ ​ការ​វៀរចាក​សំដី​អាក្រក់​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំដី​រោយរាយ​ ​ឥតប្រយោជន៍​ ​មិនមែន​ជា​ធម៌​ទេ​ ​កិរិយា​វៀរចាក​សំដី​រោយរាយ​ ​ឥតប្រយោជន៍​ ​ជា​ធម៌​.​.​.​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636864634181303306
ទៅកាន់ទំព័រ៖