ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​មិនមែន​ជា​ធម៌​ទេ​ ​ការ​មិន​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ចង់​ឲ្យ​គេ​វិនាស​ ​មិនមែន​ជា​ធម៌​ទេ​ ​ការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ធម៌​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការយល់​ខុស​ ​មិនមែន​ជា​ធម៌​ទេ​ ​ការយល់​ត្រូវជា​ធម៌​ ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​តែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការយល់​ខុស​ ​នេះ​មិនមែន​ជា​ប្រយោជន៍​ទេ​ ​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​ការយល់​ត្រូវ​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ជា​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ជា​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​សភាវៈ​មិនមែន​ជា​ធម៌​ ​និង​ធម៌​ ​ដឹង​នូវ​សភាវៈ​មិនមែន​ជា​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​ ​យ៉ាងនោះ​ចុះ​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​សេចក្តី​នេះ​។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636864634377144508
ទៅកាន់ទំព័រ៖