ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​ដែល​នៅ​ខាងក្រោយ​ភូមិ​ ​ជា​អ្នកប្រើ​ប្រាស់​ល័ក្កចាន់​ ​ប្រើប្រាស់​សំពត់​ដូច​ផ្កា​សារាយ​ ​ជា​អ្នកបម្រើ​ភ្លើង​ ​ជា​អ្នក​ចុះត្រាំ​ទឹក​ព្រឹកល្ងាច​ ​តែង​បញ្ញត្ត​នូវ​ការ​ស្អាត​ ​យ៉ាងនេះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ពេញចិត្ត​នឹង​ការ​ស្អាត​ ​របស់​ព្រាហ្មណ៍​ទាំងនោះ​។​ ​នែ​ចុន្ទ​ ​ពួក​ព្រាហ្មណ៍​ ​ដែល​នៅ​ខាងក្រោយ​ភូមិ​ ​ជា​អ្នកប្រើ​ប្រាស់​ល័ក្កចាន់​ ​ប្រើប្រាស់​សំពត់​ដូច​ផ្កា​សារាយ​ ​ជា​អ្នកបម្រើ​ភ្លើង​ ​ជា​អ្នក​ចុះត្រាំ​ទឹក​ព្រឹកល្ងាច​ ​បញ្ញត្ត​នូវ​ការ​ស្អាត​ ​ដោយឡែក​ ​ចំណែក​ការ​ស្អាត​ក្នុង​អរិយវិន័យ​ ​ដោយឡែក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ការ​ស្អាត​ក្នុង​អរិយវិន័យ​ ​តើ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​សំដែងធម៌​ ​តាមដំណើរ​ការ​ស្អាត​ ​ក្នុង​អរិយវិន័យ​ ​ឲ្យ​ទាន​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​ចុន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ចុន្ទ​កម្មា​របុ​ត្រ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ចុន្ទ​ ​ការ​មិន​ស្អាត​ដោយ​កាយ​ ​មាន​ ​៣​ ​ប្រការ​ ​ការ​មិន​ស្អាត​ដោយ​វាចា​ ​មាន​ ​៤​ ​ប្រការ​ ​ការ​មិន​ស្អាត​ដោយចិត្ត​ ​មាន​ ​៣​ ​ប្រការ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636864636075721661
ទៅកាន់ទំព័រ៖