ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ចុន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​សេនី​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ​ដែលគេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​នែ​បុរស​អើយ​ ​ចូរ​អ្នក​មក​អាយ​ ​បើ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយប្រាប់​ហេតុ​នោះ​ ​បុគ្គល​នោះ​ ​កាល​មិនដឹង​ ​ក៏​និយាយ​ថា​ ​ខ្ញុំ​ដឹង​ក៏​មាន​ ​កាល​ដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ក៏​មាន​ ​កាល​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ក៏​មាន​ ​កាល​ឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ក៏​មាន​ ​ជា​អ្នកពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ដូច្នេះ​ ​ព្រោះហេតុតែ​ខ្លួន​ក្តី​ ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះ​ហេតុ​សំណូក​ ​គឺ​ ​អា​មិសៈ​បន្តិ​បន្តួច​ក្តី​ ​១​ ​ជា​អ្នកពោល​ពាក្យ​ញុះញង់​ ​គឺ​ឮ​ពាក្យ​អំពីសំណាក់​ជន​នេះ​ហើយ​ ​នាំទៅ​ប្រាប់​ជន​ឯណោះ​ ​ដើម្បីនឹង​បំបែក​ជន​ទាំងនេះ​ ​ឬឮ​ពាក្យ​អំពីសំណាក់​ជន​ឯណោះ​ ​នាំមក​ប្រាប់​ជន​នេះ​ ​ដើម្បីនឹង​បំបែក​ជន​ឯណោះ​ ​ជា​អ្នក​បំបែកពួក​ជន​ដែល​ព្រមព្រៀង​គ្នា​ផង​ ​ជា​អ្នក​ជំរុល​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ផង​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​ពួក​ ​មានតម្រេក​ក្នុង​ពួក​ ​ជា​អ្នក​រីករាយ​តែ​ក្នុង​ពួក​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636864636556649168
ទៅកាន់ទំព័រ៖