ព្រះត្រៃបិដក ភាគ ៥១

​ចូរ​វិនាស​ទៅ​ខ្លះ​ ​កុំបី​មានបាន​ ​(​អ្វី​បន្តិចបន្តួច​)​ ​ឡើយ​ ​១​ ​ជា​អ្នកមាន​គំនិត​យល់​ខុស​ ​គឺជា​មនុស្ស​យល់ឃើញ​នូវ​សេចក្តី​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​របស់​កុសលា​កុសលកម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​ ​សត្វ​ទាំងឡាយ​ ​ជា​ឱបបាតិក​កំណើត​មិន​មាន​ ​ពួក​សមណ​ព្រាហ្មណ៍​ក្នុង​លោក​ ​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង​ ​ហើយ​សំដែង​ប្រាប់​ ​មិន​មាន​ ​១​។​ ​មា្នល​ចុន្ទ​ ​ការ​មិន​ស្អាត​ដោយចិត្ត​ ​មាន​ ​៣​ ​ប្រការ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ចុន្ទ​ ​ការ​មិន​ស្អាត​ទាំង​ ​១០​ ​នេះឯង​ ​ហៅថា​ ​អកុសលកម្មបថ​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ដែល​ប្រកបដោយ​អកុសលកម្មបថ​ទាំង​ ​១០​ ​នេះ​ហើយ​ ​បើទុកជា​ក្រោក​ឡើង​អំពី​ដំណេក​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ហើយ​ស្ទាប​ផែនដី​ក្តី​ ​ក៏​នៅតែ​ជា​មនុស្ស​មិន​ស្អាត​ដដែល​ ​បើទុកជា​មិន​ស្ទាប​ផែនដី​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​ស្ទាប​អាចម៍គោ​ស្រស់​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636864637046837205
ទៅកាន់ទំព័រ៖