ព្រះត្រៃបិដក ភាគ ៥១
បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនចុះត្រាំទឹក ជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះអកុសលកម្មបថទាំង ១០ នេះឯង ជាគន្លងមិនស្អាតផង ជាផ្លូវកឲ្យកើតរបស់មិនស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយអកុសលកម្មបថ ទាំង ១០ ប្រការនេះ នរកក៏ប្រាកដ តិរច្ឆាន ក៏ប្រាកដ បិត្តិវិស័យ ក៏ប្រាកដឡើង ឬក៏មានទុគ្គតិ (ដំណើរអាក្រក់) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។
ID: 636864637240758297
ទៅកាន់ទំព័រ៖