ព្រះត្រៃបិដក ភាគ ៥១

​ដើម្បីនឹង​បំបែក​ជន​ឯណោះ​ ​ជា​អ្នកផ្សះផ្សា​នូវ​ពួក​ជន​ ​ដែល​បែកគ្នា​ផង​ ​ជា​អ្នក​ទំនុកបម្រុង​នូវ​ពួក​ជន​ដែល​រួបរួម​គ្នា​ផង​ ​ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ផង​ ​ជា​អ្នកមាន​តម្រេក​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ជា​អ្នក​រីករាយ​ ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ពោល​នូវ​វាចា​ដែល​ធ្វើឲ្យ​កើត​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដោយ​ប្រការ​ដូច្នេះ​ ​១​ ​ជា​អ្នក​លះបង់​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​ជា​អ្នកពោល​តែ​វាចា​មិន​មានទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ចូល​ទៅកាន់​ហឫទ័យ​ ​ជា​វាចា​អ្នក​បុរី​ ​ជាទីស្រឡាញ់​នៃ​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​នៃ​ជន​ច្រើន​ ​១​ ​ជា​អ្នក​លះបង់​សម្ផ​ប្ប​លា​បៈ​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ពោល​ពាក្យត្រូវ​តាមកាល​ ​ពោល​ពាក្យពិត​ ​ពោល​ពាក្យ​ដែល​ជា​អត្ថ​ ​ពោល​ពាក្យ​ដែល​ជា​ធម៌​ ​ពោល​ពាក្យ​ដែល​ជា​វិន័យ​ ​ពោល​ពាក្យ​ដែល​គួរ​តាំង​ទុក​ក្នុង​ហឫទ័យ​ ​ជា​ពាក្យត្រូវ​តាមកាល​វេលា​ ​ប្រកបដោយ​គ្រឿង​អាង​ ​ជា​វាចា​មាន​ទីបំផុត​ ​ប្រកបដោយ​ប្រយោជន៍​ ​១​។​ ​ម្នាល​ចុន្ទ​ ​ការ​ស្អាត​ដោយ​វាចា​ ​មាន​ ​៤​ ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ចុន្ទ​ ​ចុះ​ការ​ស្អាត​ដោយចិត្ត​ ​មាន​ ​៣​ ​ប្រការ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636864637841012630
ទៅកាន់ទំព័រ៖