ព្រះត្រៃបិដក ភាគ ៥១
ម្នាលចុន្ទ ការស្អាតទាំង ១០ ប្រការនេះ ហៅថា កុសលកម្មបថ ១០។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេកក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅជាមនុស្សស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅស្អាតដដែល បើទុកជាមិនប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល បើទុកជាមិនចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល។
ID: 636864638344041401
ទៅកាន់ទំព័រ៖