ព្រះត្រៃបិដក ភាគ ៥១

​ដំណើ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​កុសលកម្មបថ​ទាំង​ ​១០​ ​ប្រការ​នេះឯង​ ​ជា​គន្លង​ស្អាត​ផង​ ​ជា​ផ្លូវ​ក​ឲ្យ​កើត​របស់​ស្អាត​ផង​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​ព្រោះ​ហេតុ​នៃ​ការ​ប្រកប​ព្រមដោយ​កុសលកម្មបថ​ទាំង​ ​១០​ ​ប្រការ​នេះ​ ​ទេវតា​ ​ក៏​ប្រាកដ​ ​មនុស្ស​ ​ក៏​ប្រាកដ​ ​ឬ​ ​ក៏​មាន​សុគតិ​ ​(​ដំណើរ​ល្អ​)​ ​ក្រៅពី​នេះ​ណាមួយ​ ​(​មាន​ទៀត​មិនខាន​)​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ចុន្ទ​កម្មា​របុ​ត្រ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​
 [​៦៦​]​ ​លំដាប់នោះ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​សេចក្តី​រីករាយ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​នាំឲ្យកើត​សេ​ចក្តីសិ្នទ្ធ​ស្នាល​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636864639228301978
ទៅកាន់ទំព័រ៖