ព្រះត្រៃបិដក ភាគ ៥១
            
        
        
            
            
                
                មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងនរក អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ កើតក្នុងនរក សត្វនរកនោះ តែងញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងនរកនោះ ដោយសារអាហារនោះ សត្វនរកនោះ ឋិតនៅក្នុងនរកនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតក្នុងកំណើតនៃតិរច្ឆាន អាហារណា ជាអាហារ សម្រាប់សត្វទាំងឡាយដែលកើតក្នុងកំណើតតិរច្ឆាន សត្វតិរច្ឆាននោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ សត្វតិរច្ឆាននោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលព្រាហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅ ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ។ ម្នាលព្រាហ្មណ៍ ចំណែកឯបុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន
            
            
         
        
            
                ID: 636864639771783063 
                
            
            
                ទៅកាន់ទំព័រ៖