ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​។​បេ​។​ ​មាន​សេចក្តី​យល់​ខុស​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​អាហារ​ណា​ ​ជា​អាហារ​សម្រាប់​សត្វ​ទាំងឡាយ​ ​ដែល​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ប្រេត​នោះ​ ​ក៏​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ទីនោះ​ ​ដោយ​អាហារ​នោះ​ ​ប្រេត​នោះ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដោយសារ​អាហារ​នោះ​ ​ឬក៏​ពួក​មិត្រ​អាមាត្យ​ក្តី​ ​ជន​ជា​ញាតិសាលោហិត​ក្តី​ ​ឧទ្ទិស​ឲ្យ​នូវ​ទាន​ណា​ ​ដល់​ប្រេត​នោះ​ ​អំពី​លោក​នេះ​ ​ប្រេត​នោះ​ ​ក៏​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ទីនោះ​ ​ដោយ​អាហារ​នោះ​ ​ប្រេត​នោះ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដោយសារ​អាហារ​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាន​នោះ​សម្រេចផល​ ​ដល់​សត្វ​ដែល​ឋិតនៅ​ក្នុង​ទីណា​ ​ទីនេះ​ឯង​ ​ហៅថា​ ​ទី​គួរ​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក្រាបទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ប្រសិនបើ​ប្រេត​ជា​ញាតិសាលោហិត​នោះ​ ​មិនបាន​ទៅ​កើត​ក្នុង​ទីនោះ​ទេ​ ​តើ​អ្នកណា​ ​បរិភោគ​ទាន​នោះ​។​ ​អើ​ ​ព្រាហ្មណ៍​ ​ពួក​ប្រេត​ដែល​ជា​ញាតិសាលោហិត​ដទៃទៀត​របស់​គេ​ ​គង់​ទៅ​កើត​ក្នុង​ទីនោះ​មិនខាន​ ​ប្រេត​ទាំងនោះ​ឯង​ ​បរិភោគ​ទាន​នោះ​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636864640144104359
ទៅកាន់ទំព័រ៖