ព្រះត្រៃបិដក ភាគ ៥១
ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតជាមួយពួកដំរី ឯដំរីនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា និងគ្រឿងឧបករណ៍ផ្សេង ៗ ក្នុងកំណើត នៃដំរីនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកដំរី ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតនៃដំរីនោះ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់
ID: 636864640513165468
ទៅកាន់ទំព័រ៖