ព្រះត្រៃបិដក ភាគ ៥១
ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកសេះ... កើតជាមួយពួកគោ... កើតជាមួយពួកឆ្កែ ឯសត្វនោះ តែងស្វាក់បាយ ទឹក កម្រងផ្កា និងគ្រឿងប្រដាប់ផ្សេង ៗ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកឆ្កែ ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍
ID: 636864640694625847
ទៅកាន់ទំព័រ៖