ព្រះត្រៃបិដក ភាគ ៥១
ជាគុណនាំឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតឆ្កែនោះ។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកមនុស្ស បុគ្គលនោះ តែងស្វាក់នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ម្នាលព្រាហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន
ID: 636864640893867243
ទៅកាន់ទំព័រ៖