ព្រះត្រៃបិដក ភាគ ៥១
គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អកុសលកម្ម។ ម្នាលភិក្ខុទាំងឡាយ កុសលកម្ម តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុសលកម្ម។
[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ ដែលមានប្រយោជន៍ផង ឥតប្រយោជន៍ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ឥតប្រយោជន៍ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម៌មានប្រយោជន៍ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មានប្រយោជន៍។
ID: 636864642216812911
ទៅកាន់ទំព័រ៖