ព្រះត្រៃបិដក ភាគ ៥១

 [​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ធម៌​ផង​ ​នូវ​អធម៌​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សា​សវ​ធម៌​ ​(​ធម៌​ប្រកបដោយ​អាសវៈ​)​ ​ផង​ ​អនាសវ​ធម៌​ ​(​ធម៌​មិន​មាន​អាសវៈ​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សា​សវ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សា​សវ​ធម៌​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636864642432635255
ទៅកាន់ទំព័រ៖