ព្រះត្រៃបិដក ភាគ ៥១

​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​នូវ​ពិធី​លាង​ណា​ ​ពិធី​លាង​ដ៏​ប្រសើរ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​តែ​ម៉្យាង​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះ​និព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​ឈ្មោះថា​បាន​លាង​មិច្ឆាទិដ្ឋិ​ស្អាត​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ដែល​ជា​សម្មាទិដ្ឋិ​នោះ​ ​ឈ្មោះថា​ ​បាន​លាង​ស្អាត​ហើយ​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាទិដ្ឋិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសង្កប្បៈ​ ​ឈ្មោះថា​បាន​លាង​មិច្ឆាសង្កប្បៈ​ស្អាត​ហើយ​.​.​.​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636864547388019014
ទៅកាន់ទំព័រ៖