ព្រះត្រៃបិដក ភាគ ៥១

 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ត​បនិយ​ធម៌​ ​(​ធម៌​ដែល​ធ្វើ​សត្វ​ឲ្យ​ក្តៅ​)​ ​ផង​ ​អ​ត​បនិយ​ធម៌​ ​(​ធម៌​ដែល​មិន​ធ្វើ​សត្វ​ឲ្យ​ក្តៅ​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​បនិយ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ត​បនិយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ត​បនិយ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​ត​បនិយ​ធម៌​។​
 [​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អា​ចយ​គាមិ​ធម៌​ ​(​ធម៌​ដល់​នូវ​ការ​សន្សំ​បាប​)​ ​ផង​ ​អប​ចយ​គាមិ​ធម៌​ ​(​ធម៌​មិនដល់​នូវ​ការ​សន្សំ​បាប​)​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​ចយ​គាមិ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អា​ចយ​គាមិ​ធម៌​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636864642995467448
ទៅកាន់ទំព័រ៖