ព្រះត្រៃបិដក ភាគ ៥១
[៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទុក្ខវិបាកធម៌ (ធម៌ឲ្យផលជាទុក្ខ) ផង សុខវិបាកធម៌ (ធម៌ឲ្យផលជាសុខ) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទុក្ខវិបាកធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខវិបាកធម៌។ ម្នាលភិក្ខុទាំងឡាយ សុខវិបាកធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខវិបាកធម៌។
ចប់ សុន្ទរវគ្គ ទី៣។
ID: 636864643489155685
ទៅកាន់ទំព័រ៖