ព្រះត្រៃបិដក ភាគ ៥១
សេដ្ឋវគ្គ ទី៤
[៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវដ៏ប្រសើរផង ផ្លូវមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវមិនប្រសើរ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវប្រសើរ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវប្រសើរ។
[៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងផ្លូវខ្មៅផង ផ្លូវសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវខ្មៅ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវស តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផ្លូវស។
ID: 636864643777352169
ទៅកាន់ទំព័រ៖