ព្រះត្រៃបិដក ភាគ ៥១
[៨០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសទ្ធម្ម (ធម៌ស្ងប់រម្ងាប់) ផង អសទ្ធម្ម (ធម៌មិនស្ងប់រម្ងាប់) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធម្ម។
[៨១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសប្បុរិសធម៌ (ធម៌របស់សប្បុរស) ផង អសប្បុរិសធម៌ (ធម៌របស់អសប្បុរស) ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសធម៌ តើដូចម្តេច។ គឺបាណាតិបាត។បេ។ មិច្ឆាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសធម៌ តើដូចម្តេច។ គឺចេតនាជាហេតុវៀរចាកបាណាតិបាត។បេ។ ការយល់ឃើញត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរិសធម៌។
ID: 636864644023126226
ទៅកាន់ទំព័រ៖