ព្រះត្រៃបិដក ភាគ ៥១

 ​[​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដែល​គួរឲ្យ​កើតឡើង​ផង​ ​ធម៌​ដែល​មិន​គួរឲ្យ​កើតឡើង​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិន​គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​មិន​គួរឲ្យ​កើតឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​គួរឲ្យ​កើតឡើង​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដែលគេ​គួរ​សេព​ផង​ ​ធម៌​ដែលគេ​មិន​គួរ​សេព​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែលគេ​មិន​គួរ​សេព​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636864644251089265
ទៅកាន់ទំព័រ៖