ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានលាងមិច្ឆាវាចាស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានលាងមិច្ឆាកម្មន្តៈស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានលាងមិច្ឆាអាជីវៈស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានលាងមិច្ឆាវាយាមៈ ស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានលាងមិច្ឆាសតិស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានលាងមិច្ឆាសមាធិស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានលាងមិច្ឆាញាណៈស្អាតហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានលាងមិច្ឆាវិមុត្តិស្អាតហើយ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានលាងស្អាតហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។
ID: 636864547603851359
ទៅកាន់ទំព័រ៖