ព្រះត្រៃបិដក ភាគ ៥១

​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​១​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ ​១​ ​មិន​មានចិត្ត​ព្យាបាទ​ ​១​ ​មាន​សេចក្តី​យល់​ត្រូវ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​នេះឯង​ ​ទើប​គួរ​សេពគប់​។​ ​(​ក្នុង​ទីនេះ​ ​បណ្ឌិត​ត្រូវ​រាប់​សូត្រ​ ​មាន​ ​២០០​ ​សូត្រ​ជាដើម​ ​ដោយអំណាច​បេយ្យាលៈ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​មិន​គួរ​គប់​រក​ឡើយ​.​.​.​ ​គួរ​គប់​រក​.​.​.​ ​មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​.​.​.​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​.​.​.​ ​ជា​បុគ្គល​មិន​គួរ​បូជា​.​.​.​ ​គួរ​បូជា​.​.​.​ ​មិន​គួរ​សរសើរ​.​.​.​ ​គួរ​សរសើរ​.​.​.​ ​មិន​គួរ​គោរព​.​.​.​ ​គួរ​គោរព​.​.​.​ ​មិន​គួរកោត​ក្រែង​.​.​.​ ​គួរកោត​ក្រែង​.​.​.​ ​មិន​គួរ​ប្រោសប្រាណ​.​.​.​ ​គួរ​ប្រោសប្រាណ​.​.​.​ ​មិន​បរិសុទ្ធ​.​.​.​ ​បរិសុទ្ធ​.​.​.​ ​មិន​គ្រប​សង្កត់​នូវ​មានះ​.​.​.​ ​គ្រប​សង្កត់​នូវ​មានះ​.​.​.​ ​មិន​ចំរើន​ដោយ​ប្រាជ្ញា​.​.​.​ ​ចំរើន​ដោយ​ប្រាជ្ញា​.​.​.​ ​រមែង​បាន​បាប​ច្រើន​.​.​.​ ​រមែង​បានបុណ្យ​ច្រើន​។​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636864645447167677
ទៅកាន់ទំព័រ៖