ព្រះត្រៃបិដក ភាគ ៥១
ចុះបុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ តើដូចម្តេច។ បុគ្គលជាអ្នកវៀរស្រឡះ ចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ វៀរស្រឡះចាកផរុសវាចា ១ វៀរស្រឡះចាកសម្ផប្បលាបៈ ១ មិនមានអភិជ្ឈា ១ មិនមានចិត្តព្យាបាទ ១ មានសេចក្តីយល់ត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការនេះឯង រមែងបាននូវបុណ្យច្រើន។
ចប់ សេវិតញ្វសេវិតព្វវគ្គ ទី៥។
ចប់ ចតុត្ថបណ្ណាសក ទី៤។
ID: 636864645691231637
ទៅកាន់ទំព័រ៖