ព្រះត្រៃបិដក ភាគ ៥១
បញ្ចមបណ្ណាសក
បឋមវគ្គ ទី១
[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ អ្នកមានចិត្តអាក្រក់ អ្នកមានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនដល់នូវសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ១ ជាអ្នកលួចទ្រព្យគេ គឺថាជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ជាសម្បត្តិនៃបុគ្គលដទៃដែលគេមិនបានឲ្យ ពោលគឺការលួច ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ អ្នកដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលមានគេបំពាក់កម្រងផ្កា ១ ជាអ្នកនិយាយកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី
ID: 636864645930425318
ទៅកាន់ទំព័រ៖