ព្រះត្រៃបិដក ភាគ ៥១
ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកចូលមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង ក៏និយាយថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺ ឮពាក្យអំពីសំណាក់ជននេះ ហើយនាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យ អំពីសំណាក់ជនឯណោះ មកប្រាប់ជនឯណេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជនដែលព្រមព្រៀងគ្នា អ្នកជំរុលពួកជន ដែលបែកគ្នាហើយ អ្នកត្រេកអរក្នុងពួក មានតម្រេកក្នុងពួក អ្នករីករាយក្នុងពួក អ្នកពោលវាចាធ្វើឲ្យប្រកាន់ពួកដូច្នេះ អ្នកពោលពាក្យអាក្រក់ អ្នកពោលពាក្យទ្រគោះ ខ្មោះខ្មួរ រោលរាល ដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១
ID: 636864646122596309
ទៅកាន់ទំព័រ៖