ព្រះត្រៃបិដក ភាគ ៥១

 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ធម្មបរិយាយ​ ​ជាហេតុ​នៃ​សេចក្តី​រន្ធត់​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មបរិយាយ​ជាហេតុ​នៃ​សេចក្តី​រន្ធត់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​ទាយាទ​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​រលឹក​ ​ទោះ​ធ្វើ​នូវ​កម្ម​ណា​ ​ជា​បុណ្យ​ក្តី​ ​ជា​បាប​ក្តី​ ​រមែង​ជា​ទាយាទ​នៃ​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​មានចិត្ត​អាក្រក់​ ​មាន​បាតដៃ​ប្រឡាក់​ដោយ​ឈាម​ ​តាំងនៅ​ខ្ជាប់​ ​ក្នុង​ការ​សម្លាប់​រឿយ​ ​ៗ​ ​មិន​មាន​សេចក្តី​រន្ធត់​ ​អាណិតអាសូរ​ ​ចំពោះ​ពួក​សត្វ​ទាំងពួង​។​ ​បុគ្គល​នោះ​ ​រមែង​រន្ធត់​ដោយ​កាយ​ ​រន្ធត់​ដោយ​វាចា​ ​រន្ធត់​ដោយចិត្ត​។​ ​បុគ្គល​នោះ​ឈ្មោះថា​ ​មាន​កាយ​កម្ម​វៀច​ ​(​របិញរបុញ​)​ ​វចីកម្ម​វៀច​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636864659356483244
ទៅកាន់ទំព័រ៖