ព្រះត្រៃបិដក ភាគ ៥១

​មនោ​កម្ម​វៀច​ ​គតិ​វៀច​ ​ឧប​បត្តិ​ ​(​ការ​កើតឡើង​)​ ​ក៏​វៀច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គតិ​ទាំងពីរ​របស់​សត្វ​ ​មាន​គតិ​វៀច​ ​មាន​ឧប​បត្តិ​វៀច​ ​តថាគត​ ​ពោល​នូវ​គតិ​ណាមួយ​ ​គឺ​និរយ​គតិ​ ​មានទុក្ខ​តែ​ម៉្យាង​ ​ឬ​តិរច្ឆាន​យោនិ​គតិ​ ​មាន​ជាតិ​ដ៏​រន្ធត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តិរច្ឆាន​យោនិ​គតិ​ ​ប្រកបដោយ​រន្ធត់​នោះ​ ​តើ​ដូចម្តេច​ ​គឺ​ពស់​ ​ខ្ទួយ​ ​ក្អែប​ ​ស្កា​ ​សំពោច​ ​កណ្តុរ​ ​មៀម​ ​ឬក៏​ពួក​សត្វ​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​ណាមួយ​ ​ក្រៅពី​នេះ​ ​ឃើញ​មនុស្ស​ទាំងឡាយ​ហើយ​ ​ក៏​រមែង​រន្ធត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧប​បត្តិ​របស់​សត្វ​ ​តាម​សភាវៈ​ ​រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បុគ្គល​ធ្វើ​នូវ​កម្ម​ណា​ ​រមែង​កើតឡើង​ដោយអំណាច​កម្ម​នោះ​ ​ផស្សៈ​ទាំងឡាយ​ ​(​របស់​វិបាក​)​ ​ក៏​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ដែល​កើតមក​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​ទាយាទ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លួច​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​.​.​.​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​.​.​.​ ​ពោល​ពាក្យ​កុហក​.​.​.​ ​មានសំដី​ញុះញង់​.​.​.​ ​មានសំដី​អាក្រក់​ ​.​.​.​ ​ពោល​ពាក្យ​ឥតប្រយោជន៍​.​.​.​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636864659574345705
ទៅកាន់ទំព័រ៖