ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា មានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលនៃសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរជាសាក្សីថា នែបុរសអើយ អ្នកចូរមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង និយាយថា ខ្ញុំដឹងក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហក ទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ហេតុនៃបុគ្គលដទៃក្តី ព្រោះសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ជាអ្នកពោលពាក្យញុះញង់
ID: 636864662468831260
ទៅកាន់ទំព័រ៖