ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​គឺ​ទោស​នៃ​មនោ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​អកុសលចេតនា​ ​រមែង​មានទុក្ខ​ជា​កម្រៃ​ ​មានទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា​ ​សំឡឹង​សម្បត្តិ​ ​និង​គ្រឿងឧបករណ៍​ ​នៃ​បុគ្គល​ដទៃ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​សម្បត្តិ​ ​និង​គ្រឿងឧបករណ៍​នោះ​ ​គប្បី​បាន​មក​អញ​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​គឺ​មានតម្រិះ​ក្នុងចិត្ត​ ​ដែល​ទោ​សប្រ​ទុ​ស្ត​ហើយ​ថា​ ​សត្វ​ទាំងឡាយ​នេះ​ ​ចូរ​លំបាក​ខ្លះ​ ​ចូរ​ដាច់​រេច​ទៅ​ខ្លះ​ ​ចូរ​សាបសូន្យ​ទៅ​ខ្លះ​ ​ចូរ​ហិនហោច​ទៅ​ខ្លះ​ ​កុំ​កើតមាន​ទៀត​ខ្លះ​ ​ជា​អ្នក​យល់​ខុស​ ​សេចក្តី​យល់​វិប​រឹត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​នៃ​កុសលា​កុសលកម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​អាក្រក់​មិន​មាន​ ​លោក​នេះ​មិន​មាន​ ​លោកខាងមុខ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​ ​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​មិន​មាន​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ ​ហើយ​សំដែង​ប្រាប់​ ​មិន​មាន​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636864662866514007
ទៅកាន់ទំព័រ៖