ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃវចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ ហើយធ្លាក់ចុះមកត្រង់ទីណា រមែងតាំងនៅស៊ប់ ឧបមាយ៉ាងណាមិញ
ID: 636864663046154281
ទៅកាន់ទំព័រ៖