ព្រះត្រៃបិដក ភាគ ៥១
ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា ជាអ្នកមិនគយគន់សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃថា ធ្វើដូចម្តេចហ្ន៎ សម្បត្តិ និងគ្រឿងឧបករណ៍នៃបុគ្គលដទៃ គប្បីបានមកអញ ដូច្នេះឡើយ មានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរនឹងគ្នា កុំព្យាបាទនឹងគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ជាសម្មាទិដ្ឋិ ជាអ្នកយល់ឃើញ នូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល។បេ។
ID: 636864664112755287
ទៅកាន់ទំព័រ៖