ព្រះត្រៃបិដក ភាគ ៥១
សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែងប្រាប់ ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ទេវលោក ព្រោះហេតុតែសម្បត្តិនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាកូនបាសកា (មានជ្រុង ៤) ដែលបុគ្គលបោះទៅខាងលើ
ID: 636864664323077317
ទៅកាន់ទំព័រ៖