ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទាន់ទទួលផលនៃកម្មប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអកុសលកម្មទាំងនោះ វិបត្តិ គឺទោសនៃកាយកម្មមាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល វិបត្តិ គឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល។
ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ គឺទោសនៃកាយកម្ម ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។
ID: 636864664752921903
ទៅកាន់ទំព័រ៖