ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសរបស់មនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិគឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា រមែងមានទុក្ខជាកម្រៃ មានទុក្ខជាផល ដោយប្រការដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសរបស់កាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន ព្រោះហេតុតែវិបត្តិ គឺទោសរបស់វចីកម្មមាន ៤ យ៉ាង ដែលប្រកបដោយអកុសលចេតនា ក៏មាន។បេ។
ID: 636864665004536294
ទៅកាន់ទំព័រ៖