ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន ព្រោះហេតុតែសម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា ក៏មាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុតែសម្បត្តិ គឺមនោកម្ម ដែលប្រកបដោយកុសលចេតនា ក៏មាន។
[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្ន ក៏មាន ក្នុងអត្តភាពជាលំដាប់ ក៏មាន ក្នុងអត្តភាពដទៃក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនបានទទួលនូវផល នៃកម្មទាំងឡាយប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។
ID: 636864665668924295
ទៅកាន់ទំព័រ៖