ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនបានទេ​។​ ​សេចក្តី​ទុក្ខ​ ​គប្បី​ពាល់ត្រូវ​នូវ​កុមារ​នេះ​ ​កាលដែល​មិន​ធ្វើ​នូវ​បាបកម្ម​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនបានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​សេចក្តី​ទុក្ខ​ ​នឹង​ពាល់ត្រូវ​អ្នក​ដែល​មិន​ធ្វើ​នូវ​បាបកម្ម​អំពី​ណា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​មេត្តា​ចេ​តោ​វិមុត្តិ​នេះ​ ​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​គួរ​ចំរើន​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​មិន​អាច​កាន់​យក​នូវ​កាយ​នេះ​ហើយ​ ​ទៅកាន់បរលោក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នេះ​ ​មានចិត្តជា​មូលហេតុ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​បាបកម្ម​ណាមួយ​ ​ដែល​អាត្មាអញ​ធ្វើ​ហើយ​ ​ដោយ​ករជកាយ​នេះ​ ​ក្នុង​កាលមុន​ ​បាបកម្ម​ទាំងអស់​នោះ​ ​អាត្មាអញ​ត្រូវ​ទទួលផល​ក្នុង​លោក​នេះ​ ​បាបកម្ម​នោះ​ ​នឹង​លែង​មានត​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ ​ក្នុង​សាសនា​នេះ​ ​កាល​មិនបាន​ពិចារណា​ ​ឃើញច្បាស់​នូវ​វិមុត្តិ​ ​គឺ​អរហត្តផល​តទៅ​ ​ចំរើន​ហើយ​យ៉ាងនេះ​ ​ក៏​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អនាគាមិ​ធម៌​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636864666049286051
ទៅកាន់ទំព័រ៖