ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​វិមុត្តិ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆា​វិមុត្តិ​ចេញ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វិមុត្តិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ដែល​ជា​សម្មា​វិមុត្តិ​នោះ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​ចេញ​ហើយ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វិមុត្តិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្នាំបញ្ចុះ​ណា​ ​សុទ្ធតែ​សម្រេច​ ​មិនមែន​មិន​សម្រេច​ ​ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​ពួក​សត្វ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​ពួក​សត្វ​មាន​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ជា​ធម្មតា​ ​រមែង​រួចចាក​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ទាំងឡាយ​បាន​ ​ព្រោះ​អាស្រ័យ​ថ្នាំបញ្ចុះ​ណា​ ​ថ្នាំបញ្ចុះ​នោះ​ឯង​ ​ជា​ថ្នាំ​ដ៏​ប្រសើរ​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ពេទ្យ​ឲ្យ​ថ្នាំ​ក្អួត​ ​ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ប្រមាត់​ខ្លះ​ ​ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ស្លេស្ម​ខ្លះ​ ​ដើម្បី​ឃាត់​នូវ​អាពាធ​ទាំងឡាយ​ ​ដែល​កើត​ពី​ខ្យល់​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្នាំ​ក្អួត​នោះ​ ​មាន​មែន​ ​តថាគត​មិន​ពោល​ថា​ ​ថ្នាំ​ក្អួត​នុ៎ះ​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636864548433118791
ទៅកាន់ទំព័រ៖