ព្រះត្រៃបិដក ភាគ ៥១

​លុះ​ព្រាហ្មណ៍​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​ហេតុ​នៃ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ទាំងឡាយ​ ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះ​ហេតុ​នៃ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​យ៉ាងនេះ​ឯង​។​ ​ភាសិត​សង្ខេប​របស់​ព្រះ​គោតម​ដ៏​ចំរើន​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនដឹង​ច្បាស់​នូវ​សេចក្តី​ដោយ​ពិស្តារ​បានទេ​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636864666682772284
ទៅកាន់ទំព័រ៖