ព្រះត្រៃបិដក ភាគ ៥១

​ភាសិត​សង្ខេប​របស់​ព្រះ​គោតម​ដ៏​ចំរើន​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដឹង​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​យ៉ាងណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​យ៉ាងនោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ព្រាហ្មណ៍​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​កាយ​មាន​ ​៣​ ​យ៉ាង​ ​ការ​មិន​ប្រព្រឹត្ត​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​វាចា​ ​៤​ ​យ៉ាង​ ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើដោយ​ចិត្ត​ ​៣​ ​យ៉ាង​។​
 ​ម្នាល​ព្រាហ្មណ៍​ ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​កាយ​ ​មាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​មិន​ប្រព្រឹត្ត​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​កាយ​ ​៣​ ​យ៉ាងនេះ​ឯង​។​
 ម្នាល​ព្រាហ្មណ៍​ ​ការ​មិន​ប្រព្រឹត្ត​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​វាចា​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយ​វាចា​ ​៤​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636864666987879735
ទៅកាន់ទំព័រ៖