ព្រះត្រៃបិដក ភាគ ៥១

 ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ការប្រព្រឹត្ត​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយចិត្ត​ ​មាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​ដោយចិត្ត​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​ហេតុ​នៃ​ការ​មិន​ប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយ​កាយ​ ​៣​ ​យ៉ាង​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយ​វាចា​ ​៤​ ​យ៉ាង​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយចិត្ត​ ​៣​ ​យ៉ាង​។​
 ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយ​កាយ​មាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយ​កាយ​ ​៣​ ​យ៉ាងនេះ​ឯង​។​
 ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយ​វាចា​មាន​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើដោយ​វាចា​ ​៤​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636864667231933694
ទៅកាន់ទំព័រ៖