ព្រះត្រៃបិដក ភាគ ៥១

 ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយចិត្ត​មាន​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​ដោយចិត្ត​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះ​ហេតុ​នៃ​ការប្រព្រឹត្តិ​ធម៌​ ​និង​ការប្រព្រឹត្តិ​ស្មើ​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ដល់​នូវ​សរណៈ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​

​ចប់​ ​បឋម​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636864667441995709
ទៅកាន់ទំព័រ៖